រចនា​រូបភាព​ងាយៗ​ជាមួយ​កម្មវិធី TwistedBrush Pro Studio

ការ​រចនា​និង​បង្កើត​រូបភាព​គឺ​អាច​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ​និង​អាច​ បំបាត់​នូវ​​ភាព​អផ្សុក​។ កម្មវិធី TwistedBrush Pro Studio គឺ​ជា​កម្មវិធី​រចនា​រូបភាព​មួយ​ដែល​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អ្នក​ ក្នុង​ការ​រចនា​រូប​ភាព​ទៅ​តាម​អ្វី​ដែល​អ្នក​ត្រូវ​ការ​ស្ទើរ​គ្រប់​យ៉ាង​ ដែល​ត្រូវ​ការ​មាន​ដូចជា​ការ​រចនា​ជា​ឈុត​ឆាក​ឬ​ការ​រចនា​សួន​កម្សាន្ត​ ផ្សេងៗ។ កម្មវិធី​នេះ​មាន​​គន្លឹះ​ងាយៗ​ដែល​អាច​ឱ្យ​អ្នក​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ បាន​​និង​មិន​មាន​ការ​លំបាក​ក្នុង​ការ​ទាញ​យក​មុខងារ​នីមួយ​របស់​វា​មក​ប្រើ ​ឡើយ។​ដើម្បី​ឱ្យ​បាន​ច្បាស់​ពី​របៀប​ក៏​ដូច​ជា​ការ​អនុវត្ត​លើ​កម្មវិធី​ នេះ….

អានបន្ត..

បង្កើត​រូបភាព​មាន​ចលនា​ដោយ​ប្រើ​កម្មវិធី​ Photo Flash Maker Free Version

Photo Flash Maker free version គឺជា​កម្មវិធី​មួយ​ដែល​មាន​ទំហំ​ស្រាល​ និង​ងាយស្រួល​ប្រើប្រាស់​ ជាមួយ​ flash creator ។សម្រាប់​កម្មវិធី​នេះ​លោកអ្នក​អាច​បង្កើត​ជា​ flash slide shows ដោយ​អម​ដោយ​រូបថត​ និង​បទ​ភ្លេង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​។ម្យ៉ាងទៀត​លោកអ្នក​អាច​រីករាយ​ជាមួយ​ user interface ដ៏​ទាក់ទាញ​ ដោយ​ទទួល​បាន​នូវ​ flash templates, effects រួម​ទាំង​រូបរាង​ជាច្រើន​ថែម​ទៀត​។ជា​ពិសេស​លោកអ្នក​ថែមទាំង​អាច​បង្កើត​នូវ ​ថត​ជា​លក្ខណៈ​ flash slide shows បាន​យ៉ាង​ល្អ​ឆើតឆាយ​នៅ​ក្នុង​ទម្រង់​ជា​ឯកសារ​ SWF សម្រាប់​ចាក់​មើល​កម្សាន្ត​លើ​កុំព្យូទ័រ​ ឬ​អាច​ burn ជា​ CD និង​ DVD បាន​ផង​ដែរ​៕

លក្ខណៈ​ពិសេស​៖​
-ទំហំ​៖21.5 Mb
-ប្រព័ន្ធ​ប្រតិបត្តិការ​៖​ Windows XP / Vista / 7 / 7 x64 ។
-ប្រើ​កម្មវិធី​នេះ​បាន​រហូត​។

(ទាញយក)

រចនា​រូបភាព​ជាមួយ​កម្មវិធី Zoner Photo Studio

កម្មវិធី Zoner Photo Studio ជា ​កម្មវិធី​មួយ​ដែល​អាច​រចនា​រូបភាព​និង​បើក​មើល​រូបភាព​​យ៉ាង​ងាយ​ស្រួល។ ហើយ​កម្មវិធី​នេះ​អាច​ឱ្យ​អ្នក​ច្នៃ​រូបភាព​ កាត់ត​រូបភាព និង​រៀបចំ​រូបភាព​តាម​តម្រូវ​ការ​របស់​អ្នក។ កម្មវិធី​នេះ​ពិត​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​លេង​ Style កុំព្យូទ័រ​ជា​ពិសេស​វា​អាច​ឱ្យ​យើង​ រៀបចំ(Manage),កែតម្រូវ( Edit),បង្ហាញ (View) និង​ ធ្វើ Sideshow យ៉ាង​ពិសេស។ ម្យ៉ាងវិញទៀត​វា​ក៏​មាន​លក្ខណៈ​ស្រដៀង​និង​កម្មវិធី Adobe PhotoShop ផង​ដែរ។ ប៉ុន្តែ​កម្មវិធី​នេះ​វា​ងាយ​ស្រួល​ជាង​ហើយ​ពិសេស​ជាង។

លក្ខណៈ​ពិសេស៖

ទំហំ៖ 87.97MB

ប្រតិបត្តិការ៖ Window XP/Vista/7

ទាញ​យក​កម្មវិធី : Download

IDM 6.12​ Full Version ចេញ​មក​ទៀត​ហើយ

កម្មវិធី Internet Download Manager ជា​កម្មវិធី​មួយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​និង​ជួយ​សម្រួល​ដល់​ការ​បង្កើន​លឿន​ទាញ​យក​ឯកសារ​ពី​ Internet ។ កម្មវិធី​នេះ​បាន​ចេញ​មក​ដល់ Version 6.12 ហើយ អ្នក​អាច​ប្រើ​វា​បាន​ដោយ​ឥត​គិត​ថ្លៃ​ដោយ​វា​មាន​ Serial និង Patch មក​ជាមួយ​រួច​ជា​ស្រេច។ កម្មវិធី​នេះ​បាន​ផ្លាស់​ប្ដូរ​នៅ​ការ​កំណត់​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​កាន់​តែ​ទាន់​សម័យ។

លក្ខណៈ​ពិសេស​៖

-ឈ្មោះ​កម្មវិធី IDM 6.12

-ទំហំ 4.4​ MB

-អាច​ប្រើ​បាន​រហូត និង​គិត​ថ្លៃ​

-មាន​ Serial និង Patch ស្រាប់​

(ទាញយក)

រចនា​រូបថត​របស់​អ្នក​ឱ្យ​កាន់​តែ​ស្រស់​ស្អាត​ជាមួយ​នឹង​ Framing Studio

Framing Studio គឺ​ជា​កម្មវិធី​ដ៏​តូច​មួយ​ដែល​អាច​ឱ្យ​លោក​អ្នក​ធ្វើ​ការ​តុប​តែង​នូវ​រូប​ ថត​របស់​អ្នក​ ឱ្យ​មាន​ភាព​ស្រស់​ស្អាត​បន្ថែម​ទៀត​ជាមួយ​នឹង​ Frame ​ជា​ច្រើន​ប្រភេទ។​ មិន​តែ​ប៉ុណ្ណោះ​លោក​អ្នក​អាច​ផ្លាស់​ប្ដូរ​នូវ​ effect ​របស់​វា​ទៅ​ជា​លក្ខណ​ផ្សេងៗ​ដូចជា​ ធ្វើ​ឱ្យ​រូបថត​មាន​ភាព​ ព្រាលៗ​ សខ្មៅ ​ឬ​បន្ថែម​ Noise ​ជាដើម។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​អ្នក​អាច​កំណត់​ពណ៌​តាម​ចំណូល​ចិត្ត​របស់​អ្នក​សម្រាប់​ការ​ដាក់​ Frame ​នីមួយៗ​នៅ​លើ​រូបថត​របស់​អ្នក​បាន​ទៀត​ផង។​ ម្យ៉ាង​ទៀត​លោក​អ្នក​អាច​បន្ថែម​ពន្លឺ​ ឬ​បន្ថែម​ពណ៌​សម្រាប់​រូបថត​របស់​អ្នក​បាន​យ៉ាង​ងាយ​ ប្រសិន​បើ​វា​មាន​ភាព​ខ្វះ​ខាត​ត្រង់​ចំណុច​ណាមួយ​នោះ។​ ដូច្នេះ​សូម​លោក​អ្នក​ឈប់​បារម្ភ​ពី​រូប​ថត​ដែល​មិន​មាន​ភាព​ទាក់​ទាញ​ទៀត​ ទៅ ​ដោយ​ពេល​នេះ​កម្មវិធី Framing Studio ​អាច​ជួយ​លោក​អ្នក​បាន៕

(ទាញយក)

​Game Iron Front Liberation 1944 សង្គ្រាម​រំដោះ​ជាតិ​អ៊ីរ៉ង់

សង្គ្រាម​បាន​កើត​ឡើង​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​១៩៤៤ បាន​បង្ក​នូវ​សោក​វិនាស​កម្ម​ជា​ច្រើន​ដល់​ប្រជាជន​និង​ទាហាន​អ៊ីរ៉ង់​។ វា​ជា​ហ្គេម​ដែល​បង្ហាញ​ពី​ខ្សែ​ទិដ្ឋភាព​នៃ​ប្រទេស​អ៊ីរ៉ង់​នៅ​ភាគ​ខាង​ ត្បូង​នៃ​ប្រទេស​ប៉ូឡូញ​ដែល​រង​នូវ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​សូវៀត។ ហើយ​អ្នក​ត្រូវ​មាន​បេសកកម្ម​ជាមួយ​ទាហាន​ផ្សេង​ទៀត​ដើម្បី​រំដោះ​ប្រទេស​ នេះ​ចេញ​ពី​ដៃ​របស់​សត្រូវ។ នៅ​ក្នុង​ល្បែង​ប្រយុទ្ធ​នេះ​អ្នក​នឹង​ត្រូវ​ចេះ​ប្រើ​ល្បិច​និង​ យុទ្ធសាស្ត្រ​គ្រប់​បែប​យ៉ាង​ទាំង​ជើង​គោក​និង​ជើង​អាកាស​ដើម្បី​ធ្វើ​យ៉ាង​ ណា​ឱ្យ​បាន​ជ័យជំនះ​យក​ឯករាជ្យ​ជូន​ប្រទេស។
លក្ខណៈ​ពិសេស៖
-ឈ្មោះ​ហ្គេម​៖ Iron Front Liberation 1944
-ទំហំ 6.90 GB
-ដំណើរ​ការ​លើ Windows

ដើម្បីទាញយកសូមចូលទៅកាន់ ទំព័រដើម

កម្មវិធី​បម្លែងPDF ជា Microsoft Office

តើ​អ្នក​ចង់​ឱ្យ file PDF របស់​អ្នក​អាច​ដំណើរការ​នៅ​ក្នុង Microsoft Office បាន​ដែរ​ឬ​ទេ?​នៅ​ពេល​នេះ​អ្នក​អាច​ធ្វើការ​បម្លែង​ឯកសារ​ជា PDF របស់​អ្នក​មក​ជា​ឯកសារ Microsoft Office បាន​ដូច​ជា Microsoft Word ជា​ដើម​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ចូល​ទៅ​ដោនឡូត​កម្មវិធី PDF Convert Pro។ កម្មវិធី PDF Convert Pro ជា​កម្មវិធី​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើការ​បម្លែង​ឯកសារ​របស់​អ្នក​ពី File PDF ដែល​ជា​ឯកសារ​មិន​អាច​កែ​បាន​មក​ជាFile Microsoft word ដែល​អនុញ្ញាត​ឱ្យ​យើង​ធ្វើការ​កែប្រែ​វា​បាន។​ដោយ​កម្មវិធី​គេ​បាន​បង្កើត tools ដ៏ ​ងាយស្រួល​សម្រាប់​អ្នក​ប្រើ​ទាំង​អស់​ក្នុង​ការ​បម្លែង​ឯកសារ​ដើម្បី​ជួយ​ សម្រួល​ការងារ​របស់​អ្នក​កាន់តែ​លឿន​និង​ងាយស្រួល​អនុវត្តន៍។

 ទាញយកកម្មវិធី