ចាក់​សោ Timeline ក្នុងហ្វេសប៊ុកមិន​ឱ្យ​បង្ហាញ​ដល់​មិត្តភ័ក្ដិ

Timeline របស់ ហ្វេសប៊ុក ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​នូវ​ ការ​ផូស​ពី​មុនៗ​ក៏​ដូច​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​ជា​ដើម​ដោយ​ស្វែង​រក​តាម​ កាល​បរិច្ឆេទ Profile ហ្វេសប៊ុក នីមួយៗ។ ម្យ៉ាងវិញទៀត​វា​ក៏​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ដ៏​ទៃ​ដូចជា​មិត្តភ័ក្ដិ​បាន​ចូល​មើល Profile និង​សកម្មភាព​របស់​អ្នក​ពី​មុនៗ​តាម​កាល​បរិច្ឆេទ​នៃProfile របស់​អ្នក។

Timeline ប្រាប់​គ្រប់​សកម្មភាព​ទាំងអស់​នៅ​ពេល​ដែល​អ្នក​ Postសកម្មភាព​ផ្សេងៗ​របស់​អ្នក​មិន​ថា​អតីតកាល​ហើយ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​នោះ​ទេ​ Timeline វា​នឹង​បង្ហាញ​ឱ្យ​អ្នក​តាម​កាល​បរិច្ឆេទ​នីមួយៗ​មិនខាន។ វា​ខុស​ពី​កាល​ពី​មុន​នៅ​ពេល​ដែល​មិន​ទាន់​មាន​ Timeline មក​ដល់​អ្នក​ត្រូវ​ធ្វើ​ការ​យ៉ាង​ច្រើន​ដើម្បី​ស្វែង​រក​វា។ ឧទាហរណ៍​អ្នក​ត្រូវ​ការ​ចង់​មើល​ការ​post​របស់​អ្នក​កាល​ពី​ឆ្នាំ​២០០៦ ដូច​នេះ​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ ហ្វេសប៊ុក Profile ហើយ​ត្រូវ​រង់ចាំ​ឱ្យ​ការ​ផូស​ថ្មីៗ ពី​២០​ឬ​ច្រើន​ជាង​នេះ​ឱ្យ​វា​ដំណើរការ​ចេញ​សិន​ហើយ​បន្ទាប់​មក​ត្រូវ​បើក​មើល​តាម​លំដាប់​នៃ​ការ posts អាច ​ច្រើន​ជាង ៥០០​ដង​ក៏​ថា​បាន។ ដូចនេះ​ប្រសិន​មាន​នរណា​ចង់​មើល​ការ​ផូស​តាំង​ពី​២០០៦​មក​គឺ​សែន​ពិបាក​យ៉ាង ​ខ្លាំង​ដើម្បី​ស្វែង​រក​វា។

ប៉ុន្តែ​ឥឡូវ​នេះ​វា​មិន​ដូច​ពី​មុន ​នោះ​ឡើយ​ រាល់​ការ​ផូស​របស់​អ្នក​មិន​ថា​តាំង​ពី​ឆ្នាំ​២០០៦​ឬ​ឆ្នាំ​ណា​នោះ​ទេ​គឺ​វា ​នឹង​បង្ហាញ​មក​នៅ​ក្នុង​ Timeline របស់ ​អ្នក​ជា​ពុំ​ខាន​ដោយ​អ្នក​គ្រាន់​តែ​មើល​ទៅ​ជ្រុង​ខាង​ស្តាំ​ហើយ​ចុច​​លើ​ ឆ្នាំ​២០០៦ ​បន្ទាប់​មក​វា​នឹង​ចេញ​ការ​ផូស​តាម​ខែ​និមួយៗ​ឱ្យ​អ្នក​ជ្រើស​រើស​។​ហើយ​ កាន់​តែ​ពិសេស​ទៀត​នោះ​ឥឡូវ​នេះ​អ្នក​អាច​ធ្វើ​ការ​គ្រប់​គ្រង​វា​ដោយ​ខ្លួន ​ឯង​ទៀត​ផង។​ដូចនេះ​យើង​មើល​ពី​របៀប​កែ​តម្រូវ​វា​ដូច​ខាង​ក្រោម៖

ធ្វើ​ឱ្យ​ Timeline មាន​លក្ខណៈ​ឯកជន​ភាព

-ជំហាន​ដំបូង​ដើម្បី​ធ្វើ​ឱ្យ​ Profile​ឬ​ Timline របស់​អ្នកមាន​លក្ខណៈ​ឯកជន​ភាព​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ ហ្វេសប៊ុក របស់​អ្នក​រួច​យក​ Cursor ចុច​លើ​ Side ក្បែរ​ពាក្យ​ Home រួច​ចុច​លើ Privacy Setting> How You Connect។

-​បន្ទាប់​មក​អ្នក​ត្រូវ​ប្ដូរ Setting “Who can post on your timeline?” ហើយ​” Who can look up your timeline by name or contact info?” ពី​ Public ទៅ​ Friends។

(ទំព័រដើម)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s